នាងអេសធើរ 4:13-14
នាងអេសធើរ 4:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ ប្រសិនបើព្រះនាងសម្ងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។
នាងអេសធើរ 4:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។ ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?»
នាងអេសធើរ 4:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ ប្រសិនបើព្រះនាងសម្ងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។
នាងអេសធើរ 4:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯម៉ាដេកាយ ក៏ប្រាប់ឲ្យគេចូលទៅទូលឆ្លើយនឹងអេសធើរថា កុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិត នៅក្នុងដំណាក់ស្តេច ជាជាងពួកសាសន៍យូដាឯទៀតនោះឡើយ ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង