នាងអេសធើរ 4:11 - Compare All Versions

នាងអេសធើរ 4:11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

«អស់​ទាំង​រាជ​បម្រើ​របស់​ស្តេច និង​ប្រជា‌ជននៅ​តាម​អាណា​ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី ដែល​នឹង​ចូល​ទៅ​គាល់​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​មួយ​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់ លើក​លែង​តែ​អ្នក​ដែល​ស្ដេច​ហុច​ព្រះ​ដំបង​រាជ្យ​ដែល​ធ្វើ​ពី​មាស​ឲ្យ​ប៉ុណ្ណោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ​មក​ហើយ»។

នាងអេសធើរ 4:11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

«ពួក​រាជ​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។

ចែក​រំលែក
នាងអេសធើរ 4 គខប

នាងអេសធើរ 4:11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អស់​ទាំង​ពួក​បំរើ​របស់​ស្តេច នឹង​ពួក​បណ្តាជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុសឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ

ចែក​រំលែក
នាងអេសធើរ 4 ពគប