នាងអេសធើរ 3:8-9
នាងអេសធើរ 3:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
នាងអេសធើរ 3:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
នាងអេសធើរ 3:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ