នាងអេសធើរ 3:8
នាងអេសធើរ 3:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។
នាងអេសធើរ 3:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។
នាងអេសធើរ 3:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ