នាងអេសធើរ 3:5-6
នាងអេសធើរ 3:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលហាម៉ានឃើញថា ម៉ាដេកាយមិនព្រមឱនចុះ ឬគោរពដល់ខ្លួន លោកមានចិត្តក្រេវក្រោធជាខ្លាំង។ ប៉ុន្ដែ លោកតោះតើយមិនចង់កម្ចាត់ម៉ាដេកាយតែម្នាក់ប៉ុណ្ណោះឡើយ ដ្បិតមានគេបានជម្រាបហាម៉ានពីសាសន៍របស់ម៉ាដេកាយ ដូច្នេះ លោកក៏រកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់ គឺជនរួមជាតិរបស់ម៉ាដេកាយ ដែលមាននៅពាសពេញក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុសទាំងមូល។
នាងអេសធើរ 3:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។ មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
នាងអេសធើរ 3:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរពដល់ខ្លួនទេ នោះលោកមានចិត្តពេញដោយសេចក្ដីក្រោធ តែលោកតោះតើយ នឹងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។