នាងអេសធើរ 3:12
នាងអេសធើរ 3:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។
នាងអេសធើរ 3:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។
នាងអេសធើរ 3:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃ១៣ ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក នឹងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ