នាងអេសធើរ 3:1-2
នាងអេសធើរ 3:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍នោះមក ព្រះបាទអ័ហាស៊ូរុសបានលើកតម្កើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងប្រទានតំណែងដល់លោក ហើយតាំងឲ្យលោកមានងារធំ លើសអស់ពួកមន្ត្រីទាំងប៉ុន្មានដែលនៅចំពោះស្ដេច។ ពួករាជបម្រើរបស់ស្តេចទាំងប៉ុន្មាន ដែលនៅត្រង់មាត់ទ្វាររាជវាំង សុទ្ធតែឱនចុះ ហើយគោរពដល់ហាម៉ាន ដ្បិតស្ដេចបានចេញរាជបញ្ជាដូច្នោះពីដំណើររបស់លោក តែម៉ាដេកាយមិនបានឱនចុះ ឬគោរពឡើយ។
នាងអេសធើរ 3:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។ ព្រះរាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង ឱនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
នាងអេសធើរ 3:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់ ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង