នាងអេសធើរ 2:15
នាងអេសធើរ 2:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។
នាងអេសធើរ 2:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
នាងអេសធើរ 2:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង