នាងអេសធើរ 2:13-14
នាងអេសធើរ 2:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលស្ត្រីក្រមុំនោះចូលទៅគាល់ស្តេចបែបយ៉ាងនេះ នោះអ្វីៗដែលនាងប្រាថ្នាចង់បាន គេបើកឲ្យនាងទាំងអស់ ដើម្បីយកពីវិមានស្ត្រីទៅកាន់ដំណាក់របស់ស្ដេច។ នៅពេលល្ងាចនាងចូលទៅ ហើយព្រឹកឡើងនាងវិលទៅនៅវិមានទីពីររបស់ស្ត្រី ក្រោមអំណាចស្អាសកាស ជាមហាតលិកររបស់ស្តេចដែលថែរក្សាពួកស្ត្រីអ្នកម្នាង។ នាងលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកលែងតែស្ដេចសព្វព្រះហឫទ័យនឹងនាង ហើយហៅនាងចំឈ្មោះ។
នាងអេសធើរ 2:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។
នាងអេសធើរ 2:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។