នាងអេសធើរ 2:10-11
នាងអេសធើរ 2:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។ រៀងរាល់ថ្ងៃ ម៉ាដេកាយតែងដើរទៅមកនៅមុខទីធ្លាវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់អេសធើរ និងអ្វីដែលនឹងកើតឡើងចំពោះនាង។
នាងអេសធើរ 2:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។ រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។
នាងអេសធើរ 2:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។