អេភេសូ 6:1-6
អេភេសូ 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។» ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។ អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះឲ្យអស់ពីចិត្ត។
អេភេសូ 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ «ចូរគោរពមាតាបិតា (នេះជាបទបញ្ជាទីមួយដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ» ។ រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មាន ស្របតាមព្រះអម្ចាស់។ បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាច ញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រិស្តដែរ មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើព្រះគ្រិស្ត ដែលយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
អេភេសូ 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ។ ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ។ អ្នកបំរើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ កុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត