អេភេសូ 2:20-22
អេភេសូ 2:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
អេភេសូ 2:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រិស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ គឺព្រះគ្រិស្តហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយរួមជាមួយព្រះអម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។
អេភេសូ 2:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។