អេភេសូ 1:11-14

អេភេសូ 1:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ព្រះគ្រីស្ទ​យើង​ក៏​បាន​មត៌ក​ដែរ ដោយ​ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ស្រប​តាម​គោល​បំណង​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​សម្រេច ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ ដែល​បាន​សង្ឃឹម​ដល់​ព្រះ‌គ្រីស្ទ​មុន​គេ បាន​សរសើរ​ដល់​សិរីល្អ​របស់​ព្រះ‌អង្គ។ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត ជា​ដំណឹង​ល្អ​ពី​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ‌អង្គ បាន​ទទួល​ការ​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាម​សេចក្តី​សន្យា គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ​ជា​ទី​បញ្ចាំ​ចិត្ត សម្រាប់​មត៌ក​របស់​យើង រហូត​ទាល់​តែ​យើង​បាន​របស់​នោះ​ពេញ​លេញ​ជា​កម្ម​សិទ្ធិ សម្រាប់​ជា​ការ​សរសើរ​ដល់​សិរី​ល្អ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រិស្ត​មុន​គេ​បង្អស់។ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បងប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត​បងប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់ ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។

ចែក​រំលែក
អាន អេភេសូ 1