សាស្ដា 9:3-6

សាស្ដា 9:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ការ​អាក្រក់​មួយ​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​មួយ​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ ចិត្ត​របស់​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​ការ​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ព្រោះ​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។ អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ដែរ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ការ​អាក្រក់​១ ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់ ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ នឹង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។

ចែក​រំលែក
អាន សាស្ដា 9