សាស្ដា 9:11-12
សាស្ដា 9:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។ ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
សាស្ដា 9:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។ មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
សាស្ដា 9:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។