សាស្ដា 8:5-6
សាស្ដា 8:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នឹងមិនស្គាល់ការអាក្រក់ណាឡើយ មួយទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សម្រាប់គ្រប់ការទាំងអស់ ព្រោះអំពើអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេយ៉ាងធ្ងន់។
សាស្ដា 8:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសម្គាល់មើលកាលៈទេសៈ និងការវិនិច្ឆ័យ។ អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កម្រិត។
សាស្ដា 8:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយ ១ទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល នឹងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់ ពីព្រោះសេចក្ដីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់