សាស្ដា 8:14-15

សាស្ដា 8:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ការ​ឥត​ប្រយោជន៍​ម៉្យាង តែង‌តែ​មាន​នៅ​ផែនដី គឺ​មាន​មនុស្ស​សុចរិត​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​អាក្រក់​វិញ មួយ​ទៀត មាន​មនុស្ស​អាក្រក់​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​សុចរិត​ដែរ ខ្ញុំ​ថា​សេចក្ដី​នោះ​ជា​ការ​ឥត​មាន​ទំនង​សោះ ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការ​សប្បាយ ព្រោះ​នៅ​ក្រោម​ថ្ងៃ​នេះ គ្មាន​អ្វី​ប្រសើ​សម្រាប់​មនុស្ស​ជា​ជាង​ការ​ស៊ី​ផឹក និង​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ទាំង​នេះ ដែល​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្លួន ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ការ​ឥត​ប្រយោជន៍​មួយ​ទៀត នៅ​លើ​ផែនដី គឺ​មនុស្ស​សុចរិត​ទទួល​ផល​វិបាក​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​ទុច្ចរិត ហើយ​មនុស្ស​ទុច្ចរិត​ទទួល​រង្វាន់​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​សុចរិត។ ដូច​ខ្ញុំ​បាន​ពោល​រួច​មក​ហើយ​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សប្បាយ ដ្បិត​នៅ​លើ​ផែនដី​នេះ​គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីក‌រាយ​ឡើយ។ គេ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ថែម​ពី​លើ​ការ‌ងារ​ដ៏​នឿយ‌ហត់ ដែល​គេ​បំពេញ​ក្នុង​ពេល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គេ​រស់​នៅ​លើ​ផែនដី​នេះ។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ការ​ឥត​មាន​ទំនង​ម្យ៉ាង ដែល​តែង‌តែ​មាន​នៅ​ផែនដី គឺ​មាន​មនុស្ស​សុចរិត​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​អាក្រក់​វិញ ១​ទៀត មាន​មនុស្ស​អាក្រក់​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​សុចរិត​ដែរ យើង​ថា​សេចក្ដី​នោះ​ជា​ការ​ឥត​មាន​ទំនង​សោះ រួច​យើង​បាន​និយម​ខាង​សេចក្ដី​សប្បាយ ពី​ព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥត​មាន​អ្វី​ល្អ​ជាង​ការ​ស៊ី​ផឹក ហើយ​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ប៉ុណ្ណោះ ជា​ផល​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្លួន ដែល​ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។

ចែក​រំលែក
អាន សាស្ដា 8