សាស្ដា 8:10-13

សាស្ដា 8:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់ គេ​ធ្លាប់​ចេញចូល​ក្នុង​ទី​បរិសុទ្ធ ហើយ​មនុស្ស​ក៏​បាន​សរសើរ​គេ​ក្នុង​ទី​ក្រុង ជា​កន្លែង​ដែល​គេ​បាន​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ។ ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា‌និច្ច ដោយ​សារ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សម្រេច​ជា​យ៉ាង​ឆាប់។ ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។ ប៉ុន្តែ មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ​ទេ ឯ​អាយុ​របស់​គេ ដែល​ធៀប​ដូច​ជា​ស្រមោល ក៏​មិន​បាន​យឺន‌យូរ​ដែរ ព្រោះ​គេ​មិន​កោត​ខ្លាច​ដល់​ព្រះ​ឡើយ។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទីសក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។ មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោតខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះអង្គ។ មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តាម​ដំណើរ​នោះ យើង​បាន​ឃើញ​គេ​ហែ​ខ្មោច​មនុស្ស​អាក្រក់​ទៅ​កប់ តែ​ចំណែក​ពួក​អ្នក​ត្រឹម‌ត្រូវ​វិញ គេ​បាត់​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ក៏​ភ្លេច​គេ​ទៅ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង​ដែរ ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជានិច្ច ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សំរេច​ជា​យ៉ាង​ឆាប់ ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​១០០​ដង ហើយ​ចំរើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ តែ​មិន​បាន​សេចក្ដី​សុខ​ស្រួល ដល់​មនុស្ស​អាក្រក់​ទេ ឯ​អាយុ​គេ ដែល​ធៀប​ដូច​ជា​ស្រមោល នោះ​ក៏​មិន​បាន​យឺន‌យូរ​ដែរ ពី​ព្រោះ​គេ​មិន​កោត‌ខ្លាច​ដល់​ព្រះ​ឡើយ។

ចែក​រំលែក
អាន សាស្ដា 8