សាស្ដា 5:10-14

សាស្ដា 5:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។ កាល​ណា​របស់​ទ្រព្យ​បាន​ចម្រើន​ឡើង ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​ទ្រព្យ‌សម្បត្តិ​នោះ លុះ​ត្រា​តែ​បាន​ឃើញ​ដោយ​ភ្នែក? ការ​ដេក​លក់​របស់​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិ‌ភោគ​តិច ឬ​ច្រើន​ក្តី ប៉ុន្តែ ការ​បរិ‌ភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​មួយ​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន ហើយ​ទ្រព្យ‌សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​ម្នាក់ គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។ ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។ អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។ ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។ អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ កាល​ណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ​សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ‌ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន ហើយ​ទ្រព្យ​សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ

ចែក​រំលែក
អាន សាស្ដា 5