សាស្ដា 4:8
សាស្ដា 4:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។
សាស្ដា 4:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសម្រាប់នរណា បានជាបង្អត់ខ្លួនឯងមិនឲ្យមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
សាស្ដា 4:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ អើគ្មានទាំងកូន ឬបងប្អូនផង ប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា នេះជាការឥតប្រយោជន៍ដែរ ហើយក៏អាក្រក់ណាស់ផង