សាស្ដា 4:13-16
សាស្ដា 4:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ។ ខ្ញុំបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំលោះនោះ គឺអ្នកទីពីរដែលបានតាំងឡើងជំនួសគេ។ ឯបណ្ដាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែ ពួកមនុស្សដែលកើតមកក្រោយ គេមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដឥតមានប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
សាស្ដា 4:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្មេងប្រុសម្នាក់ក្រីក្រ តែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ក្មេងប្រុសនោះនឹងធ្វើជាមគ្គទេសក៍លើប្រជាជន ដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
សាស្ដា 4:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សកំឡោះដែលទាល់ក្រ តែមានប្រាជ្ញា នោះវិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ ឯបណ្តាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែពួកមនុស្សដែលកើតមកក្រោយ គេនឹងមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដជាឥតមានប្រយោជន៍ ហើយអសារឥតការទទេដែរ។