សាស្ដា 3:2-8
សាស្ដា 3:2-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។ មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប មានពេលសម្រាប់ស្វែងរក ពេលសម្រាប់បាត់បង់ មានពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះបង់ចោល។ មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។ មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។
សាស្ដា 3:2-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។ មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។ មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
សាស្ដា 3:2-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ នឹងពេលដករបស់ដែលបានដាំនោះ មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង មានពេលយំ នឹងពេលសើច មានពេលសំរាប់សោយសោក នឹងពេលសំរាប់លោតកញ្ឆេង មានពេលសំរាប់បោះថ្មចោល នឹងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប នឹងពេលដែលគួរលែងឱបថើប មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ មានពេលសំរាប់រក្សាទុក ហើយពេលសំរាប់បោះបង់ចោល មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ