សាស្ដា 3:19
សាស្ដា 3:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
សាស្ដា 3:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្សទាំងសត្វមានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
សាស្ដា 3:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ