សាស្ដា 3:1-5
សាស្ដា 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។ មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
សាស្ដា 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។ មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។
សាស្ដា 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ នឹងពេលដករបស់ដែលបានដាំនោះ មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង មានពេលយំ នឹងពេលសើច មានពេលសំរាប់សោយសោក នឹងពេលសំរាប់លោតកញ្ឆេង មានពេលសំរាប់បោះថ្មចោល នឹងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប នឹងពេលដែលគួរលែងឱបថើប