សាស្ដា 2:24-25
សាស្ដា 2:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀត ខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានឲ្យ។ ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ
សាស្ដា 2:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង ខ្ញុំក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ ដ្បិតបើមិនមកពីព្រះអង្គ ទេ តើមានអ្នកណាអាចនឹងបរិភោគ ឬមានអំណរបាន?
សាស្ដា 2:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀត ខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានឲ្យ។ ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ
សាស្ដា 2:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ