សាស្ដា 2:18-19
សាស្ដា 2:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានស្អប់គ្រប់ទាំងការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថា ខ្ញុំត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយខ្ញុំ ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែ អ្នកនោះនឹងគ្រប់គ្រងលើកិច្ចការទាំងប៉ុន្មានដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសម្ដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
សាស្ដា 2:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សម្រាប់ស្ដេច ដែលគ្រងរាជ្យបន្តពីខ្ញុំ។ មួយវិញទៀត គ្មាននរណាដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែងធ្វើ ដោយប្រាជ្ញារបស់ខ្ញុំ នៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។
សាស្ដា 2:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសំដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ