សាស្ដា 11:9-10

សាស្ដា 11:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។ ដូច្នេះ ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​ការ​ឈឺ​ចាប់​ឲ្យ​ឆ្ងាយ​ពី​រូប​កាយ​ឯង​ដែរ ដ្បិត​គ្រា​នៅ​កំលោះ និង​វ័យ​ក្មេង​រមែង​ឥត​ប្រយោជន៍​ទទេ។

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​មនុស្ស​កំឡោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំឡោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្តាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែត្រូវ​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ​ឯង​មក​ជំនុំ‌ជំរះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន ដូច្នេះ ចូរ​កាត់​សេចក្ដី​ក្នាញ់​ក្តៅ​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​សេចក្ដី​អាក្រក់​ឲ្យ​ឆ្ងាយ​ពី​សាច់​ឈាម​ឯង​ផង ដ្បិត​គ្រា​នៅ​កំឡោះ ហើយ​វ័យ​ក្មេង​រមែង​ជា​ឥត​ប្រយោជន៍​ទទេ។

ចែក​រំលែក
អាន សាស្ដា 11