សាស្ដា 11:4-6

សាស្ដា 11:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា សង្កេត​មើល​ពពក ក៏​មិន​ច្រូត​កាត់​ឡើយ។ ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។ នៅ​ពេល​ព្រឹក ចូរ​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចម្រើន​ឡើង ទោះ​បើ​ខាង​នេះ ឬ​ខាង​នោះ​ក្តី ឬ​បើ​ទាំង​ពីរ​នឹង​ចម្រើន​បាន​ល្អ​ដូច​គ្នា។

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​សម្លឹង​មើល​ខ្យល់ មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក ក៏​មិន​ច្រូត​កាត់​ដែរ។ បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។ ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នោះ​នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា​សង្កេត​មើល​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើងនៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាចកុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:4-6

សាស្ដា 11:4-6 គខប