ទុតិយកថា 4:2-4
ទុតិយកថា 4:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ភ្នែករបស់អ្នករាល់គ្នាបានឃើញការដែលព្រះយេហូវ៉ាបានធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបំផ្លាញគេពីចំណោមអ្នករាល់គ្នាចេញ ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។
ទុតិយកថា 4:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។
ទុតិយកថា 4:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗក្នុងសេចក្ដីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ តែពួកឯងរាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ