ទុតិយកថា 33:29
ទុតិយកថា 33:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
ទុតិយកថា 33:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ ដូចព្រះអង្គសង្គ្រោះអ្នកឡើយ ព្រះអង្គជាខែលការពារអ្នក និងជាដាវ ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ»។
ទុតិយកថា 33:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះឯង ហើយឯងនឹងជាន់លើទីខ្ពស់ទាំងប៉ុន្មានរបស់គេ។