ទុតិយកថា 3:24 - Compare All Versions

ទុតិយកថា 3:24 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

"ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ​ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​លើ​ផែន‌ដី ដែល​អាច​ធ្វើ​ការ​អស្ចារ្យ ហើយ​សម្ដែង​ឫទ្ធិ‌បារមី​ដូច​ព្រះ‌អង្គ​បាន!

ទុតិយកថា 3:24 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

“បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ​ភាព​ឧត្ដុង្គ‌ឧត្ដម និង​ឫទ្ធិ​បារមី​របស់​ព្រះអង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី អាច​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះអង្គ​ទេ។

ចែក​រំលែក
ទុតិយកថា 3 គខប

ទុតិយកថា 3:24 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ចាប់​តាំង​សំដែង​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ឃើញ​តេជា‌នុភាព​នៃ​ទ្រង់ នឹង​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​ផង ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​លើ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដូច​ការ​ទ្រង់​បាន​ធ្វើ​នោះ ឬ​តាម​ឫទ្ធិ‌បារមី​របស់​ទ្រង់​ទាំង​ប៉ុន្មាន​បាន

ចែក​រំលែក
ទុតិយកថា 3 ពគប