ទុតិយកថា 26:1-2
ទុតិយកថា 26:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កាលណាអ្នកបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកជាមត៌ក រួចបានតាំងទីលំនៅក្នុងស្រុកនោះហើយ នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ទុតិយកថា 26:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។
ទុតិយកថា 26:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក រួចបានតាំងទីលំនៅជាស្រេចហើយ នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជី នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង នឹងរើសសំរាប់តាំងព្រះនាមទ្រង់