ទុតិយកថា 24:1-4

ទុតិយកថា 24:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ពេល​ណា​បុរស​ម្នាក់​រៀប‌ការ​ជា‌មួយ​ស្រ្ដី​ម្នាក់ ហើយ​ក្រោយ​មក​បែរ​ជា​មិន​ចូល​ចិត្ត​នាង ព្រោះ​គេ​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ‌លែង​លះ ហើយ​ប្រគល់​ដល់​ដៃ​របស់​នាង រួច​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​ទៅ​ចុះ ក្រោយ​ពី​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​អាច​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន ប្រសិន‌បើ​ប្តី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លែង​លះ​ប្រគល់​ដល់​ដៃ​របស់​នាង ឲ្យនាង​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​ប្រសិន‌បើ​ប្តី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ​ស្លាប់​ទៅ នោះ​ប្តី​ដើម​របស់​នាង ដែល​បាន​បណ្តេញ​នាង​ហើយ មិន​អាច​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​ទី​ស្អប់​ខ្ពើមនៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ មិន​ត្រូវ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ជា​មត៌ក មាន​បាប​ឡើយ»។

ចែក​រំលែក
អាន ទុតិយកថា 24

ទុតិយកថា 24:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​ណា​បុរស​ម្នាក់​រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង‌លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​លែង​ឲ្យ​នាង​ទៅ​ចុះ។ ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀបការ​ជា​មួយ​បុរស​ម្នាក់​ទៀត។ ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែង‌លះ​ប្រគល់​ឲ្យ​នាង ហើយ​ឲ្យ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់ ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅ‌ហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​ឲ្យ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​ឡើយ»។

ចែក​រំលែក
អាន ទុតិយកថា 24

ទុតិយកថា 24:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​បុរស​ណា​យក​ប្រពន្ធ​រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក​មាន​បាន​សោះ​ឡើយ។

ចែក​រំលែក
អាន ទុតិយកថា 24