ទុតិយកថា 16:1-3

ទុតិយកថា 16:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«នៅ​ខែ​អាប៊ីប ចូរ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​ខែ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​យប់។ ត្រូវ​យក​សត្វ​ពី​ហ្វូង​របស់​អ្នក មក​ធ្វើ​យញ្ញ‌បូជា​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

ចែក​រំលែក
អាន ទុតិយកថា 16

ទុតិយកថា 16:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ចូរ​យក​ចៀម និង​គោ ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​ចម្លង នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ។ ក្នុង​អំឡុង​ពេល​បុណ្យ​នេះ​មិន​ត្រូវ​បរិភោគ​នំប៉័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ជា​នំប៉័ង​នៃ​ទុក្ខ​លំបាក រំឭក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​យ៉ាង​ប្រញាប់‌ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

ចែក​រំលែក
អាន ទុតិយកថា 16

ទុតិយកថា 16:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ចាំ​កំណត់​នៅ​ខែ​ចេត្រ ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទាំង​យប់ ត្រូវ​ឲ្យ​ឯង​យក​សត្វ​ពី​ហ្វូង​របស់​ឯង​មក ថ្វាយ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស សំរាប់​តាំង​ព្រះ‌នាម​ទ្រង់ មិន​ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​មាន​ដំបែ​ជា​មួយ​ទេ នៅ​រវាង​៧​ថ្ងៃ​នោះ ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​វិញ គឺ​ជា​នំបុ័ង​នៃ​សេចក្ដី​ទុក្ខ​លំបាក ពី​ព្រោះ​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ប្រញាប់‌ប្រញាល់ ត្រូវ​ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​បាន​នឹក​ចាំ​គ្រប់​១​ជីវិត ពី​ថ្ងៃ​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

ចែក​រំលែក
អាន ទុតិយកថា 16