ដានីយ៉ែល 9:27
ដានីយ៉ែល 9:27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
ដានីយ៉ែល 9:27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា ឬថ្វាយតង្វាយទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
ដានីយ៉ែល 9:27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា នឹងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។