ដានីយ៉ែល 9:18
ដានីយ៉ែល 9:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។
ដានីយ៉ែល 9:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។
ដានីយ៉ែល 9:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ នឹងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ