ដានីយ៉ែល 9:1-4

ដានីយ៉ែល 9:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ដំបូង ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ដារី‌យុស ជា​បុត្រា​ព្រះ​បាទ​អ័ហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច​គ្រប់‌គ្រង​លើ​អា‌ណា‌ចក្រ​របស់​ពួក​ខាល់ដេ គឺ​ក្នុង​ឆ្នាំ​ទីមួយ​នៃ​រាជ្យ​របស់​ស្ដេច នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​សិក្សា​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​សម្រេច​ការ​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​ចិត​សិប​ឆ្នាំ។ ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។ ខ្ញុំ​បាន​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា៖ «ឱព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ

ចែក​រំលែក
អាន ដានីយ៉ែល 9

ដានីយ៉ែល 9:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ជា​បុត្រ​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានី‌យ៉ែល បាន​អាន​ព្រះ‌គម្ពីរ ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។ ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌ជា‌អម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ!

ចែក​រំលែក
អាន ដានីយ៉ែល 9

ដានីយ៉ែល 9:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​នៃ​ដារី‌យុស ព្រះ‌រាជ​បុត្រា​អ័ហា‌ស៊ូរុស ជា​ពូជ‌ពង្ស​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច ឲ្យ​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​របស់​សាសន៍​ខាល់ដេ គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​រាជ្យ​ទ្រង់ នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​មើល​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​នឹង​សំរេច​ការ​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គ្រប់​៧០​ឆ្នាំ នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ

ចែក​រំលែក
អាន ដានីយ៉ែល 9