ដានីយ៉ែល 4:2-3
ដានីយ៉ែល 4:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។ ទីសម្គាល់របស់ព្រះអង្គធំណាស់ ការអស្ចារ្យរបស់ព្រះអង្គក៏មានអានុភាពដែរ! រាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរ អស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
ដានីយ៉ែល 4:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្តែងចំពោះយើង។ ទីសម្គាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់ បាដិហារិយ៍របស់ព្រះអង្គ ក៏ប្រកបដោយឫទ្ធិបារមីដែរ! ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យអស់កល្ប ជាអង្វែងតរៀងទៅ។
ដានីយ៉ែល 4:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងបានឃើញថាគួរនឹងបង្ហាញអស់ទាំងទីសំគាល់ នឹងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើង ទីសំគាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។