ដានីយ៉ែល 3:24-25
ដានីយ៉ែល 3:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានព្រះហឫទ័យស្រឡាំងកាំង ហើយក៏ក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ មានរាជឱង្ការទៅកាន់ពួកទីប្រឹក្សារបស់ស្ដេចថា៖ «តើយើងមិនបានបោះមនុស្សបីនាក់ ទៅក្នុងភ្លើងទាំងជាប់ចំណងទេឬ?»។ គេក៏ទូលតបថា៖ «បពិត្រព្រះករុណា ពិតមែនហើយ»។ ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។
ដានីយ៉ែល 3:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះចៅនេប៊ូក្នេសារន្ធត់ព្រះហឫទ័យជាខ្លាំង ទ្រង់ប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូ លព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា»។
ដានីយ៉ែល 3:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណៈនោះ ស្តេចនេប៊ូក្នេសា ទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ រួចទ្រង់មានបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ