ដានីយ៉ែល 12:7
ដានីយ៉ែល 12:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។
ដានីយ៉ែល 12:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារិក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
ដានីយ៉ែល 12:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ឮមនុស្សដែលស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេនោះ ក្នុងកាលដែលលោកបានលើកដៃទាំងស្តាំទាំងឆ្វេងទៅឯលើ ស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា ការនេះនឹងមាននៅអស់១ខួប ២ខួប ហើយកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកកំទេចអំណាចរបស់ជនជាតិបរិសុទ្ធរួចជាស្រេច នោះការទាំងនេះនឹងបានសំរេចដែរ