ដានីយ៉ែល 12:2-4

ដានីយ៉ែល 12:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ភ្លឺ​ដូច​ពន្លឺ​នៅ​លើ​មេឃ ហើយ​អស់​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នឹង​ភ្លឺ​ដូច​ផ្កាយ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ប៉ុន្ដែ ចំពោះ​លោក​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​ពាក្យ​នេះ​ជា​សម្ងាត់ ហើយ​បិទ​ត្រា​លើ​សៀវ‌ភៅ​នេះ ទុក​រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ខំ​ស្វែង​យល់ ហើយ​សេចក្ដី​អាក្រក់ នឹង​ចម្រើន​ឡើង»។

ចែក​រំលែក
អាន ដានីយ៉ែល 12

ដានីយ៉ែល 12:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជានិច្ច​ផង។ រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។

ចែក​រំលែក
អាន ដានីយ៉ែល 12

ដានីយ៉ែល 12:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប‌ជានិច្ច នឹង​ខ្លះ​ឲ្យ​បាន​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើម‌ឆ្អើម នៅ​អស់‌កល្ប‌ជានិច្ច​វិញ ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។

ចែក​រំលែក
អាន ដានីយ៉ែល 12

ដានីយ៉ែល 12:2-4

ដានីយ៉ែល 12:2-4 គខបដានីយ៉ែល 12:2-4 គខប