ដានីយ៉ែល 10:11
ដានីយ៉ែល 10:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
ដានីយ៉ែល 10:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
ដានីយ៉ែល 10:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ