ដានីយ៉ែល 10:1-3

ដានីយ៉ែល 10:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។ នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​មិន​ទទួល​ទាន​សាច់ ឬ​ស្រា​ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​យក​ប្រេង​លាប​ខ្លួន រហូត​ដល់​ផុត​បី​អាទិត្យ​នោះ។

ចែក​រំលែក
អាន ដានីយ៉ែល 10

ដានីយ៉ែល 10:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។ នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។

ចែក​រំលែក
អាន ដានីយ៉ែល 10

ដានីយ៉ែល 10:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ពេញ​៣​អាទិត្យ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ

ចែក​រំលែក
អាន ដានីយ៉ែល 10