ដានីយ៉ែល 1:8-9
ដានីយ៉ែល 1:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តថា លោកមិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាដែលស្ដេចធ្លាប់សោយឡើយ។ ដូច្នេះ គាត់ក៏សូមដល់ចៅហ្វាយលើពួកមហាតលិក ដើម្បីមិនឲ្យខ្លួនគាត់ត្រូវសៅហ្មង។ ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។
ដានីយ៉ែល 1:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។
ដានីយ៉ែល 1:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ