ដានីយ៉ែល 1:2
ដានីយ៉ែល 1:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។
ដានីយ៉ែល 1:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
ដានីយ៉ែល 1:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន