ដានីយ៉ែល 1:17-20
ដានីយ៉ែល 1:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។ លុះចូលដល់ពេលកំណត់ដែលស្តេចបានបញ្ជាឲ្យនាំពួកគេចូល នោះចៅហ្វាយលើពួកមហាតលិក ក៏នាំអ្នកទាំងនោះចូលទៅគាល់ព្រះបាទនេប៊ូក្នេសា។ ស្ដេចបានសន្ទនាជាមួយពួកគេ ហើយក្នុងចំណោមអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ។ ដូច្នេះ អ្នកទាំងនោះក៏បានឈរនៅចំពោះស្តេច។ ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
ដានីយ៉ែល 1:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀត យុវជនដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។ លុះដល់ពេលព្រះរាជាកំណត់ឲ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូក្នេសា។ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។ ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។
ដានីយ៉ែល 1:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង នឹងការយល់សប្តិផង លុះដល់កំណត់ពេល ដែលស្តេចបានបង្គាប់ឲ្យនាំគេចូលមក នោះចៅហ្វាយលើពួកកំរៀវ ក៏នាំគេចូលទៅគាល់នេប៊ូក្នេសា ស្តេចទ្រង់ក៏មានបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា នឹងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនឹងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន