ដានីយ៉ែល 1:11-14
ដានីយ៉ែល 1:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ដានីយ៉ែលនិយាយទៅម្នាក់ដែលចៅហ្វាយលើពួកមហាតលិកបានតាំងឲ្យមើលខុសត្រូវលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖ «សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើរបស់លោក រយៈពេលដប់ថ្ងៃមើលចុះ! សូមឲ្យតែបន្លែមកយើងខ្ញុំបរិភោគ និងទឹកផឹកប៉ុណ្ណោះ។ រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។ ដូច្នេះ លោកក៏ស្តាប់តាមអ្នកទាំងនោះក្នុងរឿងនេះ ហើយល្បងលមើលយុវជនទាំងបួនរូប រយៈពេលដប់ថ្ងៃ។
ដានីយ៉ែល 1:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យុវជនដានីយ៉ែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និងអសារាថា៖ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។
ដានីយ៉ែល 1:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាថា សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។ ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ