កូឡូស 4:7-9
កូឡូស 4:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ជាអ្នកជំនួយដ៏ស្មោះត្រង់ និងជាអ្នកបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។ ខ្ញុំបានចាត់គាត់ឲ្យមកជួបអ្នករាល់គ្នាសម្រាប់គោលបំណងនេះឯង គឺឲ្យអ្នករាល់គ្នាបានដឹងពីសុខទុក្ខរបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នា ខ្ញុំចាត់ឲ្យគាត់មកជាមួយលោកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា និងជាមនុស្សស្មោះត្រង់ ជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា។ អ្នកទាំងពីរនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់នៅទីនេះ។
កូឡូស 4:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនឲ្យបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។ ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។ ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូនេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជម្រាបបងប្អូនឲ្យជ្រាបអំពីសភាពការណ៍នៅទីនេះ។
កូឡូស 4:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបំរើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអស់ទាំងរឿងរបស់ខ្ញុំ ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សំរាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីអ្នករាល់គ្នាដែរ អ្នកទាំង២នេះនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។