កូឡូស 4:2-9

កូឡូស 4:2-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ព្យាយាម​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​ការ​នេះ​ឯង ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​សម្ដែង​សេចក្ដី​អាថ៌​កំបាំង​នេះ តាម​ដែល​ខ្ញុំ​ត្រូវនិយាយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។ ចូរ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជា‌និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​គួរ​ឆ្លើយ​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​ណា។ លោក​ទីឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់ និង​ជា​អ្នក​បម្រើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា​សម្រាប់​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ខ្ញុំ​ចាត់​ឲ្យ​គាត់​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​មនុស្ស​ស្មោះ​ត្រង់ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់​នៅ​ទី​នេះ។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:2-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ផង។ ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​យើង​ដែរ ដើម្បី​ព្រះអង្គ​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ត ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។ សូម​ទូល‌អង្វរ​ព្រះអង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។ សូម​បងប្អូន​និយាយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​ជានិច្ច មាន​ខ្លឹមសារ​ ដើម្បី​ឲ្យ​បងប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។ លោក​ទីឃី‌កុស ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់​ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បងប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។ ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​រក​បងប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​បងប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទៀត​ផង។ ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បងប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់ ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​បងប្អូន​ឲ្យ​ជ្រាប​អំពី​សភាព‌ការណ៍​នៅ​ទី​នេះ។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:2-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះ‌បន្ទូល ជា​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះ‌បន្ទូល​នោះ​ឯង ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះ‌បន្ទូល តាម​ដែល​គួរ​គប្បី ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ។ អ្នក​ទីឃី‌កុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ‌ត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ ខ្ញុំ​បាន​ចាត់​គាត់​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​ការ​នោះ​ឯង គឺ​ឲ្យ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ផង ក៏​ចាត់​អ្នក​អូនេស៊ីម ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់ ដែល​មក​ពី​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​២​នេះ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ ដែល​នៅ​ខាង​នាយ​នោះ។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:2-9

កូឡូស 4:2-9 គខបកូឡូស 4:2-9 គខបកូឡូស 4:2-9 គខប