កូឡូស 4:2-3
កូឡូស 4:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរព្យាយាមអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង
កូឡូស 4:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរព្យាយាមអធិស្ឋាន* ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។ ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។
កូឡូស 4:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង